ថ្ងៃស្អែកគឺជាថ្ងៃដែលនាងខ្ញុំត្រូវសម្តែងហើយ ខ្ញុំពិតជារំភើបខ្លាំងណាស់ ។ ថ្ងៃនេះមិត្តភក្តិ ទាំង អស់នាំគ្នាទៅយកសម្លៀកបំពាក់សម្រាប់សម្តែងនាថ្ងៃស្អែក តែនាងខ្ញុំមិនបានទៅទេព្រោះពិបាកធ្វើដំណើរចុះឡើងផង អាណិតម៉ាក់ដែលត្រូវជិះ ឡានឈ្មួលទៅមកទាំងក្តៅ កុំអីពេល នេះនៅសាលាបាត់ទៅហើយ ។ តែមិនអីទេ ព្រោះខ្ញុំមានអ្នកគ្រូចិត្តល្អ គាត់នឹងយកសម្លៀកបំពាក់មកឲ្យនាងខ្ញុំនៅផ្ទះ គាត់គឺជាគ្រូប្រចាំថ្នាក់របស់ខ្ញុំ(ថ្នាក់ទី1/1)នៅសាលាកិតិយា ។ ឈ្មោះរបស់ គាត់គឺអ្នកគ្រូ កៈតេ (ឈ្មោះហៅក្រៅ)។ អ្នកគ្រូខ្ញុំស្អាតហើយចិត្តល្អទៀតផង! ខ្ញុំ ស្រឡាញ់អ្នកគ្រូ និង មិត្តភក្តិទាំងអស់ ជាពិសេស កេមដែលជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ ។
សង្ស័យតែយប់នេះគេងមិនលក់ទេខ្ញុំ ព្រោះរំភើបពេក ។ តែមើលទៅម៉ាក់ខ្ញុំដូចជារំភើបជាងខ្ញុំទៅទៀត ខ្លាចខ្ញុំមិនស្អាតថ្ងៃនេះចាប់ខ្ញុំតែងខ្លួនសាក តាំងពីព្រលឹម គិៗៗ
(អ្នកម៉ាក់ជាអ្នកវាយអត្ថបទនេះឲ្យច៎ាស ខ្ញុំជាអ្នកនិយាយ អរគុណអ្នកម៉ាក់ដែលជួយ កត់ត្រា កំណត់ហេតុឲ្យកូន លោកប៉ាផងដែរច៎ាស កូនស្រឡាញ់លោកទាំងពីរ ។)
សម្តែងយ៉ាងម៉េចទៅក្មួយ! ថតរូបឲ្យមើលផង
ReplyDelete