Wednesday, March 7, 2012

សមលើវេទិកាសម្តែង

ជារៀងរាល់ឆ្នាំសាលារៀនកិតិយាមានរៀបចំឲ្យមានការសម្តែង​សមត្ថភាពរបស់​សិស្សនៅក្នុង​សាលា​រៀន​ដែល​ពិធី​នេះ​មានឈ្មោះ​ថា “กิติยาวิทยาทัศน์” ។ នាឆ្នាំនេះក៏​មិនខុសពីឆ្នាំមុន ៗ ដែរ គឺពិធី​នេះ​មាន​ប្រារព្ធ​ធ្វើនៅ​ថ្ងៃទី 12-13 មីនានេះ​ឯង ។ ដើម្បី​ឲ្យការសម្តែង​ប្រព្រឹត្តទៅបានល្អ​សាលាក៏បានរៀបចំពិធី​សម​នៅ​លើវេទិកាសម្តែង​ពិត​ប្រាកដផងដែរ ។ ពួកយើ​ងបាន​សមពេញមួយ​ថ្ងៃតែម្តង ដោយឡែក​ក្រុម​គេ​ផ្សេង ៗ មិនបានសមទៀតទេ ។ ចំណែកក្រុម​ពួកនាងខ្ញុំត្រូវ​សមស្អែកមួយព្រឹក​ទៀត ព្រោះ​ការសម្តែង​របស់​ក្រុម​នាង​ខ្ញុំមិនទាន់បានល្អ ។

សូ​ម​អញ្ជើញ​មកចូលរួមទស្សនាការសម្តែង​របស់​ក្រុម​នាងខ្ញុំណាច៎ាស គឺនៅថ្ងៃទី 12 មីនា ចាប់ពីម៉ោង​4.30 ដល់​ម៉ោង 9 យប់ ។

នេះជាទិដ្ឋភាពខ្លះ​ៗ ក្នុងពិធីសម

1 comment:

  1. ក្មួយពៅសម្តែងបង្ហាញម៉ូតឬ?
    សូមឱ្យក្មួយធ្វើបានល្អជាងគេ ហើយកុំភ្លេចដាក់រូបឱ្យមីងមើលផង ព្រោះមីងអត់បានឃើញផ្ទាល់ទេ។
    ជយោ!

    ReplyDelete