Sunday, March 11, 2012

ត្រៀមខ្លួនសម្រាប់ថ្ងៃសម្តែង

ថ្ងៃស្អែកគឺជាថ្ងៃដែលនាងខ្ញុំត្រូវសម្តែងហើយ ខ្ញុំពិតជារំភើបខ្លាំងណាស់ ។ ថ្ងៃនេះ​មិត្ត​ភក្តិ ទាំង អស់នាំគ្នាទៅយក​សម្លៀក​បំពាក់​សម្រាប់សម្តែងនាថ្ងៃស្អែក តែនាងខ្ញុំមិនបានទៅទេព្រោះ​ពិបាក​​ធ្វើដំណើរចុះឡើងផង អាណិតម៉ាក់​ដែល​ត្រូវ​ជិះ ឡាន​ឈ្មួលទៅមកទាំងក្តៅ កុំអី​ពេល នេះ​​នៅសាលាបាត់ទៅហើយ ។ តែមិនអីទេ ព្រោះខ្ញុំមានអ្នកគ្រូ​ចិត្តល្អ​ គាត់នឹង​យក​សម្លៀក​បំពាក់មកឲ្យ​នាងខ្ញុំ​នៅផ្ទះ​ គាត់គឺជាគ្រូប្រចាំថ្នាក់​របស់ខ្ញុំ(ថ្នាក់ទី1/1)នៅសាលាកិតិយា​ ។ ឈ្មោះ​របស់ គាត់​គឺ​អ្នក​គ្រូ​ កៈតេ (ឈ្មោះហៅក្រៅ)។​ អ្នកគ្រូ​ខ្ញុំស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​ផង! ខ្ញុំ ស្រឡាញ់អ្នកគ្រូ និង មិត្តភក្តិទាំងអស់ ជាពិសេស កេមដែលជាមិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្ញុំ ។

សង្ស័យតែយប់នេះ​គេងមិនលក់ទេខ្ញុំ ព្រោះ​រំភើបពេក​ ។ តែមើលទៅម៉ាក់ខ្ញុំដូចជារំភើប​ជាងខ្ញុំ​ទៅ​ទៀត ខ្លាចខ្ញុំមិនស្អាតថ្ងៃនេះចាប់ខ្ញុំតែងខ្លួន​សាក តាំងពីព្រលឹម គិៗៗ

(អ្នកម៉ាក់ជាអ្នកវាយអត្ថបទនេះឲ្យច៎ាស ខ្ញុំជាអ្នកនិយាយ​ អរគុណអ្នកម៉ាក់​ដែល​ជួយ កត់ត្រា កំណត់ហេតុឲ្យកូន លោកប៉ា​ផងដែរច៎ាស កូនស្រឡាញ់លោកទាំងពីរ​ ។)



1 comment:

  1. សម្តែងយ៉ាងម៉េចទៅក្មួយ! ថតរូបឲ្យមើលផង

    ReplyDelete