ជារៀងរាល់ឆ្នាំសាលារៀនកិតិយាមានរៀបចំឲ្យមានការសម្តែងសមត្ថភាពរបស់សិស្សនៅក្នុងសាលារៀនដែលពិធីនេះមានឈ្មោះថា “กิติยาวิทยาทัศน์” ។ នាឆ្នាំនេះក៏មិនខុសពីឆ្នាំមុន ៗ ដែរ គឺពិធីនេះមានប្រារព្ធធ្វើនៅថ្ងៃទី 12-13 មីនានេះឯង ។ ដើម្បីឲ្យការសម្តែងប្រព្រឹត្តទៅបានល្អសាលាក៏បានរៀបចំពិធីសមនៅលើវេទិកាសម្តែងពិតប្រាកដផងដែរ ។ ពួកយើងបានសមពេញមួយថ្ងៃតែម្តង ដោយឡែកក្រុមគេផ្សេង ៗ មិនបានសមទៀតទេ ។ ចំណែកក្រុមពួកនាងខ្ញុំត្រូវសមស្អែកមួយព្រឹកទៀត ព្រោះការសម្តែងរបស់ក្រុមនាងខ្ញុំមិនទាន់បានល្អ ។
សូមអញ្ជើញមកចូលរួមទស្សនាការសម្តែងរបស់ក្រុមនាងខ្ញុំណាច៎ាស គឺនៅថ្ងៃទី 12 មីនា ចាប់ពីម៉ោង4.30 ដល់ម៉ោង 9 យប់ ។
នេះជាទិដ្ឋភាពខ្លះៗ ក្នុងពិធីសម



ក្មួយពៅសម្តែងបង្ហាញម៉ូតឬ?
ReplyDeleteសូមឱ្យក្មួយធ្វើបានល្អជាងគេ ហើយកុំភ្លេចដាក់រូបឱ្យមីងមើលផង ព្រោះមីងអត់បានឃើញផ្ទាល់ទេ។
ជយោ!