Wednesday, November 20, 2013

แก้มเพื่อนรัก

SAM_1581a

แม้ฉันได้ย้ายมาเรียนที่โรงเรียนปราสาทศึกษาคารได้ประมาณเกือบหนึ่งปี แต่ยังคิดถึงเพื่อนตลอด วันนี้ได้พบกัน ดีใจมาก

เขาคิดถึงน่ะ

Tuesday, July 3, 2012

រឿងសុតសែនរ៉ាក់

នេះគឺរឿងខ្លីដែលនិយាយអំពីអារម្មណ៍ របស់ក្មេងស្រីម្នាក់ដែលម្តាយឳពុកឈ្លោះ​គ្នា ហើយយក​នាងទៅទុកនៅសាលារៀន ។ បើចង់ដឹងច្បាស់​សូមអញ្ជើញអានទាំងអស់គ្នាច៎ាស !

Sotsenrak

Wednesday, March 14, 2012

Kittiya show

ជារៀងរាល់ឆ្នាំមុននឹង​ថ្ងៃវិស្សមកាលមកដល់​សាលា​មានរៀបចំ​ការសម្តែង​ ដើម្បីជា​ការ​លាគ្នា​ ។ សម្រាប់ក្រុមនាងខ្ញុំសម្តែង​រាំបទ เอลวิส show ។ ការសម្តែង​នេះមានការចូលរួម ពី​លោក​រដ្ឋមន្រ្តី​មន្ទីរអប់រំប្រចាំខេត្ត មហាសារខាម លោកនាយក​សាលា លោកគ្រូ  អ្នកគ្រូ និងជា​ពិសេស​នោះគឹមាតាបិតាសិស្ស ព្រមទាំងញាតិមិត្តបងប្អូន របស់សិស្សសាលាកិតិយ៉ាផងដែរ។ នេះ​ជាសកម្មភាព​ខ្លះ ៗ នៃពិធី​នេះ​ណា៎ចា៎ស !

P3120030a

P3120156aP3120003a

P3120168aP3120057a

P3120104aP3120186aP3120144aP3120146a

P3120038aP3120171a

Sunday, March 11, 2012

ត្រៀមខ្លួនសម្រាប់ថ្ងៃសម្តែង

ថ្ងៃស្អែកគឺជាថ្ងៃដែលនាងខ្ញុំត្រូវសម្តែងហើយ ខ្ញុំពិតជារំភើបខ្លាំងណាស់ ។ ថ្ងៃនេះ​មិត្ត​ភក្តិ ទាំង អស់នាំគ្នាទៅយក​សម្លៀក​បំពាក់​សម្រាប់សម្តែងនាថ្ងៃស្អែក តែនាងខ្ញុំមិនបានទៅទេព្រោះ​ពិបាក​​ធ្វើដំណើរចុះឡើងផង អាណិតម៉ាក់​ដែល​ត្រូវ​ជិះ ឡាន​ឈ្មួលទៅមកទាំងក្តៅ កុំអី​ពេល នេះ​​នៅសាលាបាត់ទៅហើយ ។ តែមិនអីទេ ព្រោះខ្ញុំមានអ្នកគ្រូ​ចិត្តល្អ​ គាត់នឹង​យក​សម្លៀក​បំពាក់មកឲ្យ​នាងខ្ញុំ​នៅផ្ទះ​ គាត់គឺជាគ្រូប្រចាំថ្នាក់​របស់ខ្ញុំ(ថ្នាក់ទី1/1)នៅសាលាកិតិយា​ ។ ឈ្មោះ​របស់ គាត់​គឺ​អ្នក​គ្រូ​ កៈតេ (ឈ្មោះហៅក្រៅ)។​ អ្នកគ្រូ​ខ្ញុំស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​ផង! ខ្ញុំ ស្រឡាញ់អ្នកគ្រូ និង មិត្តភក្តិទាំងអស់ ជាពិសេស កេមដែលជាមិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្ញុំ ។

សង្ស័យតែយប់នេះ​គេងមិនលក់ទេខ្ញុំ ព្រោះ​រំភើបពេក​ ។ តែមើលទៅម៉ាក់ខ្ញុំដូចជារំភើប​ជាងខ្ញុំ​ទៅ​ទៀត ខ្លាចខ្ញុំមិនស្អាតថ្ងៃនេះចាប់ខ្ញុំតែងខ្លួន​សាក តាំងពីព្រលឹម គិៗៗ

(អ្នកម៉ាក់ជាអ្នកវាយអត្ថបទនេះឲ្យច៎ាស ខ្ញុំជាអ្នកនិយាយ​ អរគុណអ្នកម៉ាក់​ដែល​ជួយ កត់ត្រា កំណត់ហេតុឲ្យកូន លោកប៉ា​ផងដែរច៎ាស កូនស្រឡាញ់លោកទាំងពីរ​ ។)



Wednesday, March 7, 2012

សមលើវេទិកាសម្តែង

ជារៀងរាល់ឆ្នាំសាលារៀនកិតិយាមានរៀបចំឲ្យមានការសម្តែង​សមត្ថភាពរបស់​សិស្សនៅក្នុង​សាលា​រៀន​ដែល​ពិធី​នេះ​មានឈ្មោះ​ថា “กิติยาวิทยาทัศน์” ។ នាឆ្នាំនេះក៏​មិនខុសពីឆ្នាំមុន ៗ ដែរ គឺពិធី​នេះ​មាន​ប្រារព្ធ​ធ្វើនៅ​ថ្ងៃទី 12-13 មីនានេះ​ឯង ។ ដើម្បី​ឲ្យការសម្តែង​ប្រព្រឹត្តទៅបានល្អ​សាលាក៏បានរៀបចំពិធី​សម​នៅ​លើវេទិកាសម្តែង​ពិត​ប្រាកដផងដែរ ។ ពួកយើ​ងបាន​សមពេញមួយ​ថ្ងៃតែម្តង ដោយឡែក​ក្រុម​គេ​ផ្សេង ៗ មិនបានសមទៀតទេ ។ ចំណែកក្រុម​ពួកនាងខ្ញុំត្រូវ​សមស្អែកមួយព្រឹក​ទៀត ព្រោះ​ការសម្តែង​របស់​ក្រុម​នាង​ខ្ញុំមិនទាន់បានល្អ ។

សូ​ម​អញ្ជើញ​មកចូលរួមទស្សនាការសម្តែង​របស់​ក្រុម​នាងខ្ញុំណាច៎ាស គឺនៅថ្ងៃទី 12 មីនា ចាប់ពីម៉ោង​4.30 ដល់​ម៉ោង 9 យប់ ។

នេះជាទិដ្ឋភាពខ្លះ​ៗ ក្នុងពិធីសម

Sunday, January 1, 2012

សួស្ដីឆ្នាំថ្មី สวัสดีปีใหม่ Happy New Year 2012

សួស្ដីឆ្នាំថ្មី อ่านว่า ซัว เซด็ย ชนำ เทม็ย เปลว่า สวัสดีปีใหม่
សូមសិរីសួស្ដីកើតមានដល់លោកអ្នក ។ โซม ซิ เร็ย ซัว เซด็ย เกิด เมียน ด็อล โหลก เนียะ
ขอให้ทุกท่านมีความสุขสวัสดิ์
May all of you be happier and more peaceful.

Saturday, October 22, 2011

វិធីក្រងសក់

បើចង់បានសក់ស្អាត មករៀនក្រងសក់ជាមួយខ្ញុំ, ចាស ។